សូមចូលរួមរក្សាសុខភាពអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក ដោយ​អនុវត្តតាមវិធីសាស្ត្រខាងក្រោម៖

 

  • សូមលាងសម្អាតដៃរបស់អ្នកឲ្យបានញឹកញាប់ និងជាប្រចាំជាមួយទឹកនិងសាប៊ូ ឬ អាល់កុលលាងដៃ
  • សូមរក្សាចម្ងាយរបស់អ្នក ពីអ្នកដែលក្អក ឬកណ្ដាស់យ៉ាងហោចណាស់ ឲ្យបាន១ម៉ែត្រពីគ្នា
  • សូមកុំប៉ះភ្នែក ច្រមុះ និងមាត់របស់អ្នក មុនពេលដែលអ្នកលាងសម្អាតដៃ
  • ប្រសិនបើអ្នកក្អក ឬកណ្ដាស់ សូមខ្ទប់មាត់ និងចម្រុះរបស់អ្នកដោយប្រើ​គន្លាក់កែងដៃ ឬក្រដាស់។
  • ករណីប្រើក្រដាស់ សូមបោះវាចោលក្នុងធុងសំរាម​ដែលមានគម្របបិទជិតឲ្យបានលឿន។

វិធីលាងសម្អាតដៃដែលត្រឹមត្រូវ៖

  • ជំហានទី ១៖ ផ្សើមដៃរបស់អ្នកជាមួយទឹកស្អាត បន្ទាប់មកចាប់ផ្ដើមដុសជាមួយសាប៊ូ
  • ជំហានទី ២៖ បន្តដុសសម្អាតដៃរបស់អ្នកជាមួយសាប៊ូដោយការត្រដុសដៃទាំងពីរជាមួយគ្នា។ ត្រូវសម្អាតបាតដៃ ខ្នងដៃ ចន្លោះម្រាមដៃ និងផ្នែកខាងក្រោមនៃចុងក្រចករបស់អ្នកឲ្យបានស្អាតល្អ។
  • ជំហានទី ៣៖​ បន្តដុសបែបនេះឲ្យបាន ២០វិនាទី ដើម្បីធានាថាដៃរបស់អ្នកស្អាតល្អគ្មានមេរោគ
  • ជំហានទី ៤៖ សម្អាតសាប៊ូចេញពីដៃជាមួយទឹកស្អាត។
  • ជំហានទី ៥៖ សម្ងួតដៃរបស់អ្នកជាមួយកន្សែង ក្រដាស់ ឬម៉ាស៊ីនសម្ងួត។

*ប្រសិនបើអ្នកប្រើអាល់កុលលាងដៃ សូមដុសសម្អាតដៃរបស់អ្នកដោយអនុវត្តតាមជំហានទី២ខាងលើ

ពេលដែលអ្នកត្រូវប្រាស់ម៉ាស់៖

  • សម្រាប់អ្នកដែលមានសុខភាពល្អ មិនមានភាពចាំបាច់នៅក្នុងការប្រើប្រាស់ ម៉ាសឡើយ។
  • អ្នកចំាបាច់ប្រើប្រាស់ម៉ាស ប្រសិនបើអ្នកមើលថែទាំអ្នកដែលសង្ស័យថាមានជម្ងឺ ឬមានផ្ទុកជម្ងឺ COVID-19 ឬប្រសិនបើអ្នកខ្លួនឯងផ្ទាល់មានអាការៈ ក្អក កណ្តាស់ ឬហៀរសំបោរ។
  • ការប្រើប្រាស់ម៉ាសមានប្រសិទ្ទិភាពតែនៅពេលដែលអ្នកប្រើវាគួបផ្សំជាមួយ  នឹងការលាងសម្អាតដៃត្រឹមត្រូវជាប្រចាំជាមួយនឹងសាប៊ូ និងទឹក ឬ ជាមួយ  អាល់កុលដែលមានកម្រិតអាល់កុលយ៉ាងហោចណាស់ ៧០%។
  • ប្រសិនបើអ្នកពាក់ម៉ាស អ្នកត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ឬ  អាល់កុលមុននឹងពាក់ម៉ាស។ ត្រូវពាក់ម៉ាសគ្របអោយជិតលើមាត់ និងច្រមុះ ហើយ  ជៀសវាងការប៉ះពាល់ម៉ាសនៅពេលប្រើប្រាស់។ ពេលដោះម៉ាស ត្រូវដោះពីខាងក្រោយ និងព្យាយាមមិនប៉ះផ្ទៃខាងមុខនៃម៉ាស បន្ទាប់មកបោះម៉ាសចោលក្នុង  ធុងសម្រាមដែលមានគម្របបិទជិតអោយបានត្រឹមត្រូវ និងលាងសម្អាតដៃបន្ទាប់ពីដោះម៉ាសចេញ។