Good Food for Good Moments

ប្រោនសូមណែនាំមុខម្ហូបថ្មីពិសេស និងងាយស្រួលញ៉ាំ ចំនួនពីរមុខ ដែលមានលក់នៅគ្រប់សាខាទាំងអស់របស់ប្រោន គឺ ប្រោន ប៊ូរីថូ (BROWN Burrito) និង ស្រីម អេន ផក ផាធី ស៊ាំងវ៉ិច (Shrimp & Pork Patty Sandwich)។

ប្រោន ប៊ូរីថូ (BROWN Burrito) ជាមុខម្ហូបពេញនិយមបែបម៉ិចស៊ីកូ ដែលអតិថិជនរបស់ប្រោនតែងតែស្នើឲ្យប្រោនមានលក់ឡើងវិញនៅគ្រប់សាខាទាំងអស់។ ពេលនេះប្រោនបានយកម្ហូបមួយនេះ​មកបម្រើអតិថិជន ឡើង​វិញ ​នៅតាម​គ្រប់សាខាទាំងអស់តាម​សំណើររបស់អតិថិជន។ ប្រោនប៊ូរីថូ នេះមានក្លិនឈ្ងុយពិសេសនៃគ្រឿងទេស​ ឃ័រមីន (Cumin)  របស់ម៉ិចស៊ីកូ។ ស្នូលខាងក្នុងរបស់មានបន្លែឆាជាមួយសាច់មាន់ អូមីលេតពងមាន់ និងឈីស ហើយខ្ចប់ចូលគ្នាក្នុងសំបក ធត ធេលា (Tortilla)។ ពេលញ៉ាំ រសជាតិនៃគ្រឿងផ្សំទាំងអស់លាយចូលគ្នាបានយ៉ាងល្អ និងពោរពេញទៅដោយរសជាតិគួរឲ្យជាប់ចិត្ត។

 ស្រីម អេន ផក ផាធី ស៊ាំងវ៉ិច (Shrimp & Pork Patty Sandwich) មាននំបុ័ងវ៉ាយប្រេដ (White Bread) ដ៏ទន់របស់ប្រោនជាសម្បក និងមានស្នូលជាសាច់បង្គាចិញ្ច្រាំលាយជាមួយសាច់ជ្រូក បំពងជាមួយកំទេច​នំប័ុងស្រួយៗខាងក្រៅតែទន់ហើយ Juicy ខាងក្នុង​។ ស៊ាំងវ៉ិចនេះ មានរសជាតិកាន់តែពិសេស ដោយ​យើងមានប្រើទឹកជ្រលក់ម៉ាយូណេសលាយពងមាន់ សាឡាដរ៉ូមេនស្រស់ៗស្រួយខ្ញោក និងត្រសក់ជ្រក់ជូរតិចៗជាស្នូល អមជាមួយ​ សាច់ចិញ្ច្រាំបំពងផងដែរ។

តោះមកសាកភ្លក់ម្អូបថ្មីនេះ ចាប់ពីថ្ងៃទី ២៨ កញ្ញា នេះតទៅ ឬអាចប្រើប្រាស់សេវាកម្មដឹងជញ្ជូនរបស់ប្រោនក៏បាន 

Introducing two new comfort plates that will bring you​ true happiness: BROWN Burrito and Shrimp and Pork Patty Sandwich.

Burrito finally makes a comeback to BROWN menu. The beloved mexican dish has a very unique aroma thanks to Cumin, a spice used in the mexican cuisine. The burrito filling combines fried vegetables and Chicken with creamy Omelet, and Cheddar Cheese. The filling wrapped with Tortilla is cooked to perfection. The end result is the creamy, juicy and well balanced taste burrito. To spice the taste up, its served with Tomato Salsa and Chili Dipping Sauce.

Shrimp and Pork Patty Sandwich comes with very soft homemade White Bread and the crispy shrimp and pork patty as a filling between the bread. It has a rich taste as we add egg mayonnaise sauce, fresh and crunchy Romaine Salad and pickled Gherkin as the filling along with shrimp and pork patty.

Get a bite of the new dishes from 28th September onwards, AND you surely can have these delivered to your door.

-