The Finest Classic

នំឃ្វីន អាមែន (Kouign-Amann) គឺជានំផ្អែមមួយប្រភេទដែលត្រូវបានបង្កើតឡើងដោយម្សៅ Pastry Dough យកទៅលាយបញ្ចូលជាមួយនឹង ប័រ និងស្ករ  អោយចេញជាស្រទាប់ស្ដើងៗ បន្ទាប់មកដុតចំអិនរហូតស្ករឡើងតាំងម៉ែ (Sugar Caramelizes) ៕​ នំនេះត្រូវបានបង្កើតឡើងដំបូងនៅភាគខាងលិចនៃប្រទេសបារាំង (West of France) តាំងពីឆ្នាំ​1860 មកម៉្លេះ ដែលពួកយើងបានយកវាមកកែប្រែរស់ជាតិអោយស្របទៅនិងតម្រូវការរបស់អតិថិជន

បាណាណាដេនីស (Banana​ Danish) ជានំផ្អែមមួយប្រភេទត្រូវបានកែឆ្នៃចេញពីម្សៅនំ Pastry Croissant Dough ហើយបន្ថែមរសជាតិចេក និងខ្ញីពីលើដើម្បីបន្ថែមជារសជាតិថ្មី ។

បសស្តុក (Bostock): ជានំផ្អែមមួយប្រភេទត្រូវបានបង្កើតឡើងដោយ ប្រើចំណិតនៃនំ (Brioche) ជ្រលក់ជាមួយទឹកស្ករអាល់មុន (Almond Syrup) ដែលមាន ​Almond Cream & Almond Slice នៅពីលើ​ ហើយតុបតែងជាមួយនឹង ម្សៅស្ករ (Icing Sugar)